ព្រះត្រៃបិដក ភាគ ១៤

ដោយហេតុ​ណាមួយ​ ​មិន​មានហេតុ​ដទៃ​ ​ក្រៅពី​នេះ​ឡើយ​។​បេ​។​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​។​
 ​[​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​(​មាន​សញ្ញា​ដូចជា​គ្មាន​សញ្ញា​ ​គឺ​មាន​សញ្ញា​ដ៏​ល្អិត​)​ ​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ៨យ៉ាង​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ៨យ៉ាង​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​សមណព្រាហ្មណ៍​ពួក​នោះ​ ​បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា​ ​ខ្លួន​មាន​រូប​ ​តែ​មិន​មាន​រោគ​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​ ​អំពី​សេចក្តី​ស្លាប់​។​ ​បញ្ញត្ត​នូវ​ខ្លួន​នោះ​ថា​ ​ខ្លួន​មិន​មាន​រូប​ក៏​មាន​។​បេ​។​ ​ខ្លួន​មាន​រូប​ខ្លះ​ ​មិន​មាន​រូប​ខ្លះ​ក៏​មាន​។​ ​ខ្លួន​មាន​រូប​ក៏​មិនមែន​ ​មិន​មាន​រូប​ក៏​មិនមែន​ ​ក៏​មាន​។​ ​ខ្លួន​មាន​ទីបំផុត​ក៏​មាន​។​ ​ខ្លួន​មិន​មាន​ទីបំផុត​ក៏​មាន​។​ ​ខ្លួន​មាន​ទីបំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​ក៏​មាន​។​ ​
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 636809381260717207
ទៅកាន់ទំព័រ៖