ព្រះត្រៃបិដក ភាគ ១៤

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ជា​ទិដ្ឋធម្ម​និព្វាន​វាទ​ ​បញ្ញត្ត​នូវ​ព្រះនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​ថា​ជា​គុណជាត​យ៉ាង​ក្រៃលែង​ ​របស់​សត្វ​ដែល​មាននៅ​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​បញ្ញត្ត​ដោយហេតុ៥យ៉ាងនេះ​ឯង​។​បេ​។​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​ជា​អ្នក​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​ខន្ធ​ ​ជា​ចំណែកខាង​មុខ​ ​តែង​សំដែង​នូវ​ចំណែក​នៃ​ទិដ្ឋិ​ច្រើនប្រការ​ ​ដោយហេតុ​ទាំង៤៤នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ជា​អ្នក​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់ឃើញ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​ខន្ធ​ ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​ទិដ្ឋិ​ច្រើនប្រការ​ ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​បញ្ញត្ត​ដោយហេតុ​ទាំង៤៤នេះឯង​។​បេ​។​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​នោះ​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​បុ​ព្វ​ន្តា​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ហើយ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយហេតុ​ទាំង៦២នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​បុ​ព្វ​ន្តា​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636809384967899245
ទៅកាន់ទំព័រ៖