ព្រះត្រៃបិដក ភាគ ១៤

 [​៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​អសញ្ញី​វាទ​ ​បញ្ញត្ត​ខ្លួន​ថា​ ​មិន​មាន​សញ្ញា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយ​វត្ថុ៨យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 ​[​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ ​បញ្ញត្ត​ខ្លួន​ថា​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយ​វត្ថុ៨យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៦០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ឧច្ឆេទវាទ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​សេចក្តី​មិនកើត​ទៀត​ ​នៃ​សត្វ​ដែល​មាននៅ​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636809387422759655
ទៅកាន់ទំព័រ៖