ព្រះត្រៃបិដក ភាគ ១៤
ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។
[៦៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិផង ប្រកបដោយអបរន្តកប្បទិដ្ឋិផង ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិផង មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៦២យ៉ាង ឯអារម្មណ៍ (ក្នុងទិដ្ឋិ)នោះ ដែលពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកមិនដឹង មិនឃើញ (តាមសភាវធម៌ដែលពិត) ទទួលដឹងហើយ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកលុះក្នុងអំណាចតណ្ហា ក៏ត្រឡប់ទៅជាតក់ស្លុត អន្ទះអន្ទែងវិញ។
[៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាសស្សតវាទ បញ្ញត្តខ្លួន និងលោកថាទៀង ដោយវត្ថុ៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។
ID: 636809388080767291
ទៅកាន់ទំព័រ៖