ព្រះត្រៃបិដក ភាគ ១៥

អចេលក​វត្ត​បន្តិច​នេះ​ ​និង​ការ​ផ្តើម​តបៈ​ប៉ុណ្ណេះ​ចេញ​ហើយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដែល​ថា​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ក៏​រឹតតែ​ដឹង​បាន​ដោយ​ក្រ​ក្រៃពេក​ ​ព្រោះហេតុនោះ​ ​ពាក្យ​ដែល​និយាយ​ថា​ ​សមណៈ​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​ព្រាហ្មណ៍​ ​គេ​ដឹង​បាន​ដោយ​ក្រ​ ​នុ៎ះ​ក៏​គួរ​ដែរ​។​ ​ម្នាល​កស្សប​ ​កាលណាបើ​ភិក្ខុ​ចំរើន​មេត្តាចិត្ត​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ដឹង​ច្បាស់​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​ ​ហើយ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​។​ ​ម្នាល​កស្សប​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​។​
 [​៧២​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​អ​ចេ​លក​ស្សប​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សីលសម្បទា​ ​តើ​ដូចម្តេច​ ​ចិត្ត​សម្បទា​ ​តើ​ដូចម្តេច​ ​បញ្ញាសម្បទា​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​កស្សប​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​អរហំ​ ​សម្មាសម្ពុទ្ធ​។​បេ​។​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ផង​ចុះ​។​ ​ម្នាល​កស្សប​ ​ដូចម្តេច​ដែល​ហៅថា​ ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​ម្នាល​កស្សប​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លះបង់​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636811811205082075
ទៅកាន់ទំព័រ៖