ព្រះត្រៃបិដក ភាគ ១៥
បាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិបញ្ញានោះដោយពិត។ ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយជា វិមុត្តិវាទៈ (អ្នកពោលអាងវិមុត្តិ) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណរបស់វិមុត្តិ ដោយអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) វិមុត្តិដ៏ប្រសើរ ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គលណា ត្រឹមស្មើនឹងវិមុត្តិ របស់តថាគត ក្នុងវិមុត្តិនោះទេ ក្រៃលែងមកពីណាបាន តថាគតឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិវិមុត្តិនោះដោយពិត។
[៧៤] ម្នាលកស្សប សេចក្តីនេះជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ ប៉ុន្តែបន្លឺសីហនាទនោះ បានតែក្នុងផ្ទះស្ងាត់ មិនបន្លឺក្នុងពួកបរិសទ្យទេ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ ម្នាលកស្សប អ្នកត្រូវប្រាប់គេថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺតែក្នុងពួកបរិសទ្យ មិនបន្លឺក្នុងផ្ទះស្ងាត់ទេ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជក
ID: 636811811912092513
ទៅកាន់ទំព័រ៖