ព្រះត្រៃបិដក ភាគ ១៥
និយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺក្នុងពួកបរិសទ្យដែរហើយ តែមិនជាអ្នកក្លៀវក្លាបន្លឺទេ។ អ្នកត្រូវប្រាប់ពួកបរិព្វាជកទាំងនោះថា អ្នកទាំងឡាយ កុំពោលយ៉ាងនេះឡើយ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ដែលពួកតិរ្ថិយបរិព្វាជកនិយាយ យ៉ាងនេះថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ តែទេវតា និងមនុស្សទាំងឡាយ មិនដែលសួរប្រស្នានឹងលោកឡើយ ទោះបីសួរប្រស្នានឹងលោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរ មិនបានទេ ទោះបីលោកដោះប្រស្នា ដែលពួកទេវតា និងមនុស្សទាំងនោះសួរបាន លោកក៏មិនញុំាងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នា បើទុកជាញុំាងចិត្តឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ជនទាំងឡាយ ក៏មិនសំគាល់ថា គួរស្តាប់ទេ ទោះសំគាល់ថា គួរស្តាប់ ក៏គ្រាន់តែស្តាប់ហើយ មិនជ្រះថ្លាទេ ទុកជាស្តាប់ហើយជ្រះថ្លា ក៏គ្រាន់តែជ្រះថ្លាប៉ុណ្ណោះ តែមិនធ្វើអាការជ្រះថ្លា (មែនទែន)ទេ ទុកជាជ្រះថ្លា ហើយធ្វើអាការជ្រះថ្លា ក៏មិនប្រតិបត្តិតាម
ID: 636811812130745019
ទៅកាន់ទំព័រ៖