ព្រះត្រៃបិដក ភាគ ១៥

សេចក្តី​ជ្រះថ្លា​នោះ​ទេ​ ​បើទុកជា​ប្រតិបត្តិ​តាម​សេចក្តី​ជ្រះថ្លា​នោះ​បាន​ ​ក៏​មិន​ប្រតិបត្តិ​ ​ឲ្យ​ពេញ​ព្រះទ័យ​នៃ​លោក​បានទេ​។​ ​អ្នក​ត្រូវ​ប្រាប់​ពួកគេ​ថា​ ​អ្នក​ទាំងឡាយ​ ​កុំ​ពោល​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​កស្សប​ ​អ្នក​ត្រូវ​ប្រាប់​ពួកគេ​ថា​ ​ព្រះសមណគោតម​ ​បន្លឺ​សីហនាទ​ ​តែង​បន្លឺ​ក្នុង​ពួក​បរិសទ្យ​ ​ជា​អ្នក​ក្លៀវក្លា​បន្លឺ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​សួរ​ប្រស្នា​នឹង​លោក​ ​លោក​ក៏​ដោះប្រស្នា​ ​ដែល​ពួក​ទេវតា​ ​និង​មនុស្ស​ទាំងនោះ​សួរ​បាន​ ​លោ​កញុំាង​ចិត្ត​ ​ឲ្យ​ត្រេកអរ​ ​ដោយ​ការ​ដោះប្រស្នា​បាន​ ​ទាំង​ពួក​ជន​ ​ក៏​សំគាល់​ថា​ ​ពាក្យ​របស់​លោក​ ​ជា​ពាក្យ​គួរ​ស្តាប់​ ​លុះ​ស្តាប់​ហើយ​ ​ក៏​ជ្រះថ្លា​នឹង​លោក​ ​លុះ​ជ្រះថ្លា​ហើយ​ ​ក៏​ធ្វើ​អាការ​ជ្រះថ្លា​ ​ប្រតិបត្តិ​តាម​សេចក្តី​ជ្រះថ្លា​នោះ​ ​ប្រតិបត្តិ​ឲ្យ​ពេញ​ព្រះទ័យ​លោក​បាន​។​ ​ម្នាល​កស្សប​ ​សម័យមួយ​ ​តថាគត​ ​នៅ​លើ​ភ្នំ​គិជ្ឈកូដ​ ​ជិត​នគររាជ​គ្រឹះ​។​ ​មា​នប​រិ​ព្វា​ជ​ក​ម្នាក់​ ​ឈ្មោះ​និគ្រោធ​ ​ជាស​ព្រហ្មចារី​នៃ​អ្នក​ក្នុង​នគររាជ​គ្រឹះ​ទាំងនោះ​ ​មក​សួរ​ប្រស្នា​នឹង​តថាគត​ ​ក្នុង​ការ​ខ្ពើម​កិលេស​យ៉ាង​ក្រៃលែង​ ​តថាគត​ ​ក៏បាន​ដោះប្រស្នា​ដែល​និ​គ្រោ​ធ​បរិ​ព្វា​ជ​ក​នោះ​សួរ​ ​ក្នុង​ការ​ខ្ពើម​កិលេស​ ​យ៉ាង​ក្រៃលែង​ ​លុះ​តថាគត​ដោះប្រស្នា​រួចហើយ​ ​បរិ​ព្វា​ជ​ក​នោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ពន់ប្រមាណ​។​
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636811812364268376
ទៅកាន់ទំព័រ៖