ព្រះត្រៃបិដក ភាគ ១៥
ទ្រង់លះបង់នូវមាសប្រាក់មានប្រមាណច្រើន ដែលឋិតនៅក្នុងផែនដី និងឋិតនៅក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ចេញទៅទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គនៅកម្ល៉ោះនៅឡើយ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយវ័យដ៏ចំរើន ឋិតនៅក្នុងបឋមវ័យ ចេញចាកគេហដ្ឋាន ទៅបួសក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ ដោយការងារក្នុងផ្ទះ នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា មិនពេញព្រះហឫទ័យ (នឹងការទ្រង់ព្រះផ្នួស) កំពុងមានព្រះភក្ត្រជោកដោយទឹកព្រះនេត្រ ទ្រង់ព្រះកន្សែងសោយសោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ព្រះកាសាវពស្ត្រ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស ក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ ដោយការងារក្នុងផ្ទះ នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះរូបល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយព្រះវណ្ណៈដ៏ល្អក្រៃលែង មានព្រះវណ្ណៈស្រដៀងនឹងព្រហ្ម មានព្រះសរីរៈស្រដៀងនឹងព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង នែគ្នាយើង ឮថា ព្រះសមណគោតម ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីលជាកុសល ប្រកបដោយសីលជាកុសល នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះវាចាដ៏ពីរោះ មានព្រះពុទ្ធដីកា
ID: 636811776960433393
ទៅកាន់ទំព័រ៖