ព្រះត្រៃបិដក ភាគ ១៥

ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ ​ចូល​ទៅ​ឯ​មល្លិកា​រាម​ ​ដែល​មាន​សាលា​មួយ​ ​មាន​ជួរ​នៃ​ដើម​ទន្លាប់​ព័ទ្ធជុំវិញ​ ​ជាទី​សម្រាប់​ប្រជុំ​គ្នា​ ​ជជែក​អំពី​លទ្ធិ​។​
 [​៧៨​]​ ​សម័យ​នោះ​ឯង​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​អង្គុយ​ជាមួយ​នឹង​បរិ​ព្វា​ជ​ក​បរិសទ្យ​ច្រើន​នាក់​ ​កំពុងតែ​និយាយ​ពាក្យ​តិរច្ឆានកថា​ច្រើនយ៉ាង​ ​ដោយ​សំឡេង​ហ៊ោ​ ​សំឡេង​ឮខ្លាំង​ ​កងរំពង​ ​គឺ​និយាយ​អំពី​ស្តេច​ ​និយាយ​អំពី​ចោរ​ ​និយាយ​អំពី​មហាមាត្យ​ ​និយាយ​អំពី​សេនា​ ​និយាយ​អំពី​ភ័យ​ ​និយាយ​អំពី​ចម្បាំង​ ​និយាយ​អំពី​គ្រឿង​ស៊ី​ ​និយាយ​អំពី​គ្រឿង​ផឹក​ ​និយាយ​អំពី​សំពត់​ ​និយាយ​អំពី​ទីដេក​ ​និយាយ​អំពី​ផ្កាកម្រង​ ​និយាយ​អំពី​គ្រឿងក្រអូប​ ​និយាយ​អំពី​ញាតិ​ ​និយាយ​អំពី​យាន​ ​និយាយ​អំពី​ស្រុក​ ​និយាយ​អំពី​និគម​ ​និយាយ​អំពី​នគរ​ ​និយាយ​អំពី​ជនបទ​ ​និយាយ​អំពី​ស្រី​ ​និយាយ​អំពី​ប្រុស​ ​និយាយ​អំពី​យោធា​ដែល​ក្លៀវក្លា​ ​និយាយ​អំពី​ច្រក​ផ្លូវ​ ​និយាយ​អំពី​កំពង់ទឹក​ ​និយាយ​អំពី​បុព្វប្រេត​ ​គឺ​ញាតិ​ដែល​ចែកឋាន​ទៅ​ហើយ​ ​និយាយ​អំពី​ពាក្យ​ឥតប្រយោជន៍​ ​មាន​ប្រការ​ផ្សេង​ៗ​ ​និយាយ​អំពី​លោក​ ​(​មានរឿង​ក្អែ​កស​ ​និង​កុក​ក្រហម​ជាដើម​)​ ​និយាយ​អំពី​រឿង​ជីក​សមុទ្រ​ ​និយាយ​អំពី​សេចក្តី​ចំរើន​ ​និង​សេចក្តី​សាបសូន្យ​ដូ​ច្នេះ​ៗ​។​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ស្តេច​មក​អំពី​ចម្ងាយ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636811814006282294
ទៅកាន់ទំព័រ៖