ព្រះត្រៃបិដក ភាគ ១៥

លឹម​ៗ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បញ្ឈប់​បរិសទ្យ​របស់​ខ្លួន​ថា​ ​ម្នាល​គ្នាយើង​ ​ចូរ​និយាយ​សំ​ឡេង​តិច​ៗ​ ​ម្នាល​គ្នាយើង​ ​កុំ​និយាយ​សំឡេង​ឮខ្លាំង​ឡើយ​ ​(​ដ្បិត​)​ ​ព្រះសមណគោតម​ ​អង្គ​នេះ​ ​ស្តេច​មក​ ​ឯ​ព្រះសមណគោតម​មាន​អាយុ​នោះ​ឯង​ ​លោក​ពេញ​ព្រះទ័យ​នឹង​សំឡេង​តិច​ ​តែង​ពោល​សរសើរ​សំឡេង​តិច​ ​ធ្វើ​ដូចម្តេច​ឲ្យ​លោក​ជ្រាប​ថា​ ​បរិសទ្យ​និយាយ​សំឡេង​តិច​ ​ហើយ​សំគាល់​ថា​គួរ​នឹង​ចូល​មក​បាន​។​ ​កាល​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​និយាយ​ឃាត់​យ៉ាងនេះ​ហើយ​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នាំគ្នា​ស្ងៀម​។​
 [​៧៩​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ចូល​សំដៅ​ទៅ​រក​កន្លែង​ដែល​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​នៅ​។​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​មក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​ដែល​ព្រះមានព្រះភាគ​ស្តេច​មក​ល្អ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យូរណាស់​ហើយ​តើ​ ​ព្រះមានព្រះភាគ​ ​បាន​ធ្វើ​បរិយាយ​នេះ​ ​ដើម្បី​មក​ក្នុង​ទីនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​និមន្ត​គង់​អាសនៈ​ ​ដែល​រៀបចំ​ស្រាប់​នេះ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ស្រាប់ហើយ​។​ ​ឯ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក៏​កាន់​យក​អាសនៈ​ទាប​មួយ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636811814270827425
ទៅកាន់ទំព័រ៖