ព្រះត្រៃបិដក ភាគ ១៥
សត្វក៏មានសញ្ញាក្នុងសម័យនោះ សញ្ញារលត់ទៅក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ តែសមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនជាយ៉ាងនេះទេ នែអ្នកទាំងឡាយដ៏ចំរើន ព្រោះថា សញ្ញាជាខ្លួនរបស់បុរស ឯខ្លួននោះ មាននៅខ្លះ ប្រាសទៅខ្លះ ខ្លួនមាននៅក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ខ្លួនប្រាសទៅក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំងឡាយដ៏ចំរើន ព្រោះថា សមណព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន សមណព្រាហ្មណ៍ទាំងនោះឯង ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់បុរសនេះ ទាញសញ្ញាចូលក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញក្នុងសម័យណា សត្វក៏មិនមានសញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បញ្ញត្តអភិសញ្ញានិរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោលយ៉ាងនេះថា អ្នកទាំងឡាយដ៏ចំរើន
ID: 636811814914174222
ទៅកាន់ទំព័រ៖