ព្រះត្រៃបិដក ភាគ ១៥

ដំណើរ​នុ៎ះ​ ​មិនមែន​យ៉ាងនេះ​ទេ​ ​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រោះថា​ ​ពួក​ទេវតា​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ក៏​មាន​ ​ទេវតា​ទាំងនោះ​ ​ទាញ​ចូល​ខ្លះ​ ​ដកចេញ​ខ្លះ​ ​នូវ​សញ្ញា​របស់​បុរស​នេះ​ ​ទាញ​សញ្ញា​ចូលក្នុង​សម័យ​ណា​ ​សត្វ​ក៏​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​ដក​សញ្ញា​ចេញ​ក្នុង​សម័យ​ណា​ ​សត្វ​ក៏​មិន​មាន​សញ្ញា​ក្នុង​សម័យ​នោះ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​បញ្ញត្ត​អភិ​សញ្ញានិរោធ​ ​ដោយ​ប្រការ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​បាន​ចាប់ភ្លឹក​ ​នឹក​ប្រារព្ធ​ចំពោះ​ព្រះមានព្រះភាគ​ ​តែមួយ​យ៉ាង​ថា​ ​ព្រះមានព្រះភាគ​ណា​ ​ទ្រង់​ឈ្លាសវៃ​ ​ក្នុង​ធម៌​ទាំងនេះ​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​គប្បី​សំដែង​បាន​ ​ដោយ​អស្ចារ្យ​ក្រៃលែង​ ​ព្រះ​សុគត​ណា​ ​ទ្រង់​ឈ្លាសវៃ​ ​ក្នុង​ធម៌​ទាំងនេះ​ ​ព្រះ​សុគត​អង្គ​នោះ​ ​គប្បី​សំដែង​បាន​ ​ដោយ​អស្ចារ្យ​ក្រៃលែង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ឈ្លាសវៃ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​នូវ​អភិ​សញ្ញានិរោធ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អភិ​សញ្ញានិរោធ​នោះ​ ​តើ​ដូចម្តេច​។​
 ​[​៨១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​ពោល​យ៉ាងនេះ​ថា​ ​សញ្ញា​របស់​បុរស​កើតក្តី​ ​រលត់​ក្តី​ ​មិន​មានហេតុ​ ​មិន​មាន​បច្ច័យ​ ​ដូច្នេះ​ ​សេចក្តី​យល់ឃើញ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636811815222461855
ទៅកាន់ទំព័រ៖