ព្រះត្រៃបិដក ភាគ ១៥
សច្ចសញ្ញាដ៏ល្អិត ពោលគឺបីតិ និងសុខដែលកើតអំពីសេចក្តីស្ងាត់ ក៏មានឡើងក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីវិវេកក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ (ដូចពណ៌នាមកនេះ) នេះឯងហៅថា ការហាត់សញ្ញា។
[៨២] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះរម្ងាប់វិតក្កៈ វិចារៈចេញបាន ភិក្ខុក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន មានសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក៏មានក្នុងសម័យនោះឡើង ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញា ដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នាមកនេះ នេះឯងដែលហៅថា ការហាត់។
[៨៣] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា ភិក្ខុមានសតិ និងសម្បជញ្ញៈ រមែង
ID: 636811815766562976
ទៅកាន់ទំព័រ៖