ព្រះត្រៃបិដក ភាគ ១៥

ដ៏​ពីរោះ​ ​ប្រកបដោយ​ព្រះ​វាចា​ជា​របស់​អ្នកក្រុង​ ​ជា​ព្រះ​វាចា​ច្បាស់លាស់​ប្រាសចាក​ទោស​ ​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូលចិត្ត​សេចក្តី​ច្បាស់លាស់​បាន​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​របស់​ពួក​ជន​ច្រើន​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​អស់​កាម​រាគៈ​ហើយ​ ​ប្រាសចាក​សេចក្តី​ស្រើបស្រាល​ហើយ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ជា​កម្ម​វាទី​ ​ជា​កិរិយ​វាទី​ ​ព្រះអង្គ​ ​ទ្រង់​ធ្វើ​ធម៌​ដែល​គ្មាន​បាប​ ​ទុកជា​ខាងមុខ​ ​ក្នុង​ពួក​ព្រាហ្មណ៍​ ​និង​ពួក​សត្វ​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ចេញ​ចាក​ត្រកូល​ដ៏​ខ្ពស់ខ្ពស់​ ​ជា​ត្រកូល​ក្សត្រិយ៍​ ​មិន​លាយ​ច្រឡំ​ ​មក​ទ្រង់ព្រះ​ផ្នួស​ ​នែ​គ្នាយើង​ ​ឮថា​ ​ព្រះសមណគោតម​ ​ចេញ​ចាក​ត្រកូល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​ភោគៈ​ច្រើន​ ​មក​ទ្រង់ព្រះ​ផ្នួស​ ​នែ​គ្នាយើង​ ​ឮថា​ ​ពួក​មនុស្ស​ ​អ្នក​នៅ​ដែន​ក្រៅ​ ​អ្នក​នៅ​ជនបទ​ក្រៅ​ ​តែង​នាំគ្នា​មក​សាកសួរ​ព្រះសមណគោតម​ ​នែ​គ្នាយើង​ ​ឮថា​ ​ទេវតា​មាន​ពាន់​ដ៏​ច្រើន​ ​បាន​ដល់​នូវ​ព្រះសមណគោតម​ ​ជាស​រណៈ​ស្មើដោយ​ជីវិត​ ​នែ​គ្នាយើង​ ​ឮថា​ ​កិត្តិសព្ទ​សរសើរ​ព្រះសមណគោតម​ ​ឮ​ពីរោះ​ ​ខ្ចរខ្ចាយ​ ​សុសសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 636811777204607359
ទៅកាន់ទំព័រ៖