ព្រះត្រៃបិដក ភាគ ១៥

បើ​អាត្មាអញ​ ​មិន​ចូល​ឈាន​ ​ទើប​ប្រសើរ​ ​ព្រោះថា​ ​ប្រសិនបើ​អាត្មាអញ​ចូល​ឈាន​ ​រវល់​តែ​នឹង​ចូល​ឈាន​ ​សញ្ញា​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ទាំងនេះ​ ​របស់​អាត្មាអញ​ ​មុខ​ជារ​លត់​ទៅ​ ​សញ្ញា​ដ៏​គ្រោតគ្រាត​ដទៃ​ ​គឺ​ភវ​ង្គ​សញ្ញា​ ​មុខ​ជា​កើតឡើង​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​មិន​គួរ​នឹង​ចូល​ឈាន​ ​មិន​គួរ​រវល់​តែ​នឹង​ឈាន​។​ ​ភិក្ខុ​នោះ​ឯង​ ​ក៏​លែង​ចូល​ឈាន​ ​លែង​រវល់​នឹង​ចូល​ឈាន​ ​កាលបើ​ភិក្ខុ​នោះ​ ​លែង​ចូល​ឈាន​ ​លែង​រវល់​នឹង​ឈាន​ ​សញ្ញា​ទាំងនោះ​ ​ក៏​រលត់​ទៅ​ ​សញ្ញា​ដ៏​គ្រោតគ្រាត​ឯទៀត​ ​គឺ​ភវ​ង្គ​សញ្ញា​ ​ក៏​មិនកើត​ឡើង​ ​ភិក្ខុ​នោះ​ ​បាន​នូវ​និរោធ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​យ៉ាងនេះ​ហៅថា​ ​អនុ​បុព្វា​ភិ​សញ្ញា​និ​រោ​ធ​សម្ប​ជា​ន​សមាបត្តិ​។​
 [​៨៩​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អភិ​សញ្ញានិរោធ​ ​យ៉ាងនេះ​ឯង​។​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក្រាបទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​នូវ​សញ្ញា​ ​ជាកំពូល​តែមួយ​យ៉ាង​ប៉ុណ្ណេះ​ទេ​ ​ឬ​ទ្រង់​បញ្ញត្ត​នូវ​សញ្ញា​ ​ជាកំពូល​ច្រើនយ៉ាង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​បញ្ញត្ត​នូវ​សញ្ញា​ ​ជាកំពូល​តែមួយ​ប៉ុណ្ណេះ​ក៏​មាន​ ​បញ្ញត្ត​នូវ​សញ្ញា​ជាកំពូល​ច្រើនយ៉ាង​ក៏​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 636811817745526167
ទៅកាន់ទំព័រ៖