ព្រះត្រៃបិដក ភាគ ១៥
[៩២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនសម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាប។ ម្នាលបោដ្ឋបាទ ប្រសិនបើខ្លួនរបស់អ្នក សម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាប។ ម្នាលបោដ្ឋបាទ កាលបើហេតុដូច្នេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយនេះចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃមែន។ ម្នាលបោដ្ឋបាទ ក៏ខ្លួនសម្រេចដោយចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្ទ្រិយមិនថោកទាបនេះ ចូរលើកទុកសិនចុះ កាលបើដូច្នោះ សញ្ញាដទៃរបស់បុរសនេះកើតឡើង សញ្ញាឯទៀត ក៏រលត់ទៅវិញដោយពិត។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយនេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃមែន។
[៩៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនមិនមានរូប សម្រេចដោយសញ្ញាដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនរបស់អ្នកមិនមានរូប សម្រេចដោយសញ្ញាមែនហើយ។ ម្នាលបោដ្ឋបាទ កាលបើ
ID: 636811818660558503
ទៅកាន់ទំព័រ៖