ព្រះត្រៃបិដក ភាគ ១៥

ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​សញ្ញា​របស់​អ្នក​ ​ក៏​ដទៃ​ ​ខ្លួន​របស់​អ្នក​ ​ក៏​ដទៃ​ពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​គប្បី​ដឹងសេចក្តី​នុ៎ះ​ ​តាម​បរិយាយ​នេះ​ថា​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​ដោយពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ខ្លួន​មិន​មាន​រូប​ ​សម្រេច​ដោយ​សញ្ញា​នេះ​ ​ចូរ​លើកទុក​សិន​ចុះ​ ​កាលបើ​យ៉ាងនេះ​ ​សញ្ញា​ដទៃ​របស់​បុរស​នេះ​ ​តែង​កើតឡើង​ ​សញ្ញា​ដទៃ​ ​តែង​រលត់​ទៅ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​គប្បី​ដឹងសេចក្តី​នុ៎ះ​ ​តាម​បរិយាយ​នេះ​ថា​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​ដោយពិត​។​
 ​[​៩៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​អាច​ដឹងសេចក្តី​នុ៎ះ​ថា​ ​សញ្ញា​ជា​ខ្លួន​របស់​បុរស​ដូច្នេះ​ខ្លះ​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​ដូច្នេះ​ខ្លះ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នកមាន​សេចក្តី​យល់ឃើញ​ផ្សេង​ ​មាន​សេចក្តី​គាប់ចិត្ត​ផ្សេង​ ​មាន​សេចក្តី​ពេញចិត្ត​ផ្សេង​ ​មាន​សេចក្តី​ព្យាយាម​ក្នុង​ទី​ផ្សេង​ ​មាន​អាចារ្យ​ក្នុង​ទី​ផ្សេង​ ​កម្រ​នឹង​ដឹងសេចក្តី​នុ៎ះ​ថា​ ​សញ្ញា​ជា​ខ្លួន​ ​របស់​បុរស​ដូច្នេះ​ខ្លះ​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​ ​ដូច្នេះ​ខ្លះ​បាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ខ្ញុំ​ព្រះអង្គ​ជា​អ្នកមាន​សេចក្តី​យល់ឃើញ​ផ្សេង​ ​មាន​សេចក្តី​គាប់ចិត្ត​ផ្សេង​ ​មាន​សេចក្តី​ពេញចិត្ត​ផ្សេង​ ​មានការ​ព្យាយាម​ក្នុង​ទី​ផ្សេង​ ​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636811818928113807
ទៅកាន់ទំព័រ៖