ព្រះត្រៃបិដក ភាគ ១៥
            
        
        
            
            
                
                ឥតអំពើឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅមានក៏មិនមែន មិនមាន ក៏មិនមែន នេះឯងជាពាក្យពិត ពាក្យដទៃ ជាមោឃៈ (ពាក្យឥតអំពើ)ដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករសេចក្តីនុ៎ះ។ ម្នាលបោដ្ឋបាទ ព្រោះថា ពាក្យនុ៎ះមិនប្រកបដោយប្រយោជន៍ មិនប្រកបដោយនវលោកុត្តរធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា គឺមិនមែនអធិសីលសិក្ខាទេ មិនប្រព្រឹត្តទៅដើម្បីនឿយណាយ ក្នុងសំសារវដ្ត មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេកក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីរំលត់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីរំងាប់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងចំពោះវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់នូវវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត មិនព្យាករសេចក្តីនោះឡើយ។
 [៩៥] បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គ ទ្រង់ព្យាករពាក្យអ្វីទៅវិញ។ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាហេតុនាំឲ្យកើតទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាធម៌ដែលរំលត់ទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះបដិបទា ជាដំណើរទៅកាន់ធម៌
            
            
         
        
            
                ID: 636811819566890343 
                
            
            
                ទៅកាន់ទំព័រ៖