ព្រះត្រៃបិដក ភាគ ១៥
ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ប្រសើរបំផុត ជាសារថី ទូន្មាននូវបុរស ជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ បានត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ នែគ្នាយើង ឮថា ព្រះសមណគោតម តែងពោលថា អ្នកមកចុះល្អហើយ ព្រះអង្គមានព្រះវាចាដ៏ពីរោះ ព្រះអង្គទ្រង់ឈ្លាសក្នុងការសំណេះសំណាល មានព្រះភក្ត្ររីករាយ ស្រស់ស្រាយ ព្រះអង្គតែងមានព្រះវាចារាក់ទាក់ជាមុន នែគ្នាយើង ឮថា ព្រះសមណគោតម តែងមានពួកបរិសទ្យទាំង៤ ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង នែគ្នាយើង ឮថា ពួកទេវតា និងមនុស្សជាច្រើន នាំគ្នាជ្រះថ្លាខ្លាំង ចំពោះព្រះសមណគោតម នែគ្នាយើង ឮថា ព្រះសមណគោតម គង់អាស្រ័យក្នុងស្រុកណា ឬក្នុងនិគមណា ពួកអមនុស្សក្នុងស្រុក ឬក្នុងនិគមនោះ មិនហ៊ានបៀតបៀនមនុស្សឡើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាគណាចារ្យរបស់ពួកក្រុម ព្រះអង្គប្រាកដជាចម្បង ជាងពួកមេលទ្ធិទាំងឡាយដ៏ច្រើន នែគ្នាយើង យសបរិវារ របស់សមណព្រាហ្មណ៍នុ៎ះ តែងចំរើនរុងរឿងឡើង ដោយហេតុតាមតែបាន (មានមិនស្លៀកសំពត់ជាដើម) យ៉ាងណា ឯយសបរិវារ របស់
ID: 636811777438230721
ទៅកាន់ទំព័រ៖