ព្រះត្រៃបិដក ភាគ ១៥

មាន​ព្រះ​ភាគ​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​ឯ​ពួក​យើង​ ​មិនទាន់​ដឹង​ច្បាស់​នូវ​ធម៌​ណាមួយ​ ​ដោយ​ដាច់ខាត​ ​ដែល​ព្រះសមណគោតម​ ​ទ្រង់​សំដែង​ហើយ​ថា​ ​លោក​ទៀង​ ​ឬថា​លោក​មិន​ទៀង​។​បេ​។​ ​ឬថា​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ដូច្នេះ​ទេ​។​
 [​៩៧​]​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ពោល​ពាក្យ​យ៉ាងនេះ​ហើយ​ ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ក៏​និយាយទៅ​នឹង​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ខ្ញុំ​ឯង​ក៏​មិនដឹង​ច្បាស់​នូវ​ធម៌​ណាមួយ​ ​ដោយ​ដាច់ខាត​ ​ដែល​ព្រះសមណគោតម​ ​ទ្រង់​សំដែង​ហើយ​ថា​ ​លោក​ទៀង​ឬ​។​បេ​។​ ​ឬថា​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ដូច្នេះ​ដែរ​ទេ​ ​ប៉ុន្តែ​ព្រះសមណគោតម​ ​ទ្រង់​បញ្ញត្ត​បដិបទា​ ​ដែល​ពិតប្រាកដ​ទៀងទាត់​ ​មាន​សភាព​តាំងនៅ​ក្នុង​ធម៌​ ​ដែល​ត្រឹមត្រូវ​តាម​ទំនង​នៃ​ធម៌​ ​ក៏​កាលបើ​ព្រះសមណគោតម​ ​ទ្រង់​បញ្ញត្ត​បដិបទា​ ​ដែល​ពិតប្រាកដ​ទៀងទាត់​ ​មាន​សភាព​តាំងនៅ​ក្នុង​ធម៌​ ​ដែល​ត្រឹមត្រូវ​តាម​ទំនង​ ​នៃ​ធម៌​ដូច្នោះ​ហើយ​ ​មិនសមបើ​បុរស​ ​ជា​វិញ្ញូ​ដូចយ៉ាង​ខ្ញុំ​ ​មិន​អនុមោទនា​សុភាសិត​ ​របស់​ព្រះសមណគោតម​ ​ដោយ​សុភាសិត​វិញ​សោះ​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636811820146313484
ទៅកាន់ទំព័រ៖