ព្រះត្រៃបិដក ភាគ ១៥
ម្នាលបោដ្ឋបាទ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈផ្សេង សរីរៈផ្សេង ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅមាន។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនមាន។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ។បេ។ ម្នាលបោដ្ឋបាទ ធម៌មិនប្រព្រឹត្តទៅ ដោយចំណែកមួយថា តថាគត បានសំដែងហើយ បានបញ្ញត្តហើយថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះឯង។ ម្នាលបោដ្ឋបាទ ក៏ធម៌មិនប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគត បានសំដែងហើយ បានបញ្ញត្តហើយ ព្រោះហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនុ៎ះ មិនប្រកបដោយប្រយោជន៍ មិនប្រកបដោយធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាកតម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ
ID: 636811821476759581
ទៅកាន់ទំព័រ៖