ព្រះត្រៃបិដក ភាគ ១៥
ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ ធម៌ដែលមិនប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ បានជាតថាគត បានសំដែងហើយ បានបញ្ញត្តហើយ។
[១០០] ម្នាលបោដ្ឋបាទ ចុះធម៌ទាំងឡាយប្រព្រឹត្តទៅដោយចំណែក១ ដែលតថាគតបានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅដោយចំណែកមួយថា នេះជាទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជាហេតុនាំឲ្យកើតទុក្ខ ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅដោយចំណែកមួយថា នេះជាសេចក្តីរំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជាបដិបទា ដំណើរទៅកាន់ធម៌រំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ចុះធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគតបានសំដែងហើយ បានបញ្ញត្តហើយ តើព្រោះហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនោះ ប្រកបដោយប្រយោជន៍ ធម៌ទាំងនុ៎ះ ប្រកបដោយធម៌ ធម៌ទាំងនុ៎ះ ជាអាទិព្រហ្មចរិយកាសិក្ខា ធម៌ទាំងនុ៎ះ ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់ ដើម្បីរម្ងាប់
ID: 636811821761075843
ទៅកាន់ទំព័រ៖