ព្រះត្រៃបិដក ភាគ ១៥
មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យដោយពិត។
[១០២] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរស និយាយយ៉ាងនេះថា ខ្ញុំត្រូវការចង់បាន នូវនាងជនបទកល្យាណី
(១) ក្នុងជនបទនេះ ពួកជនសួរទៅបុរសនោះ យ៉ាងនេះថា នែបុរសអើយ អ្នកត្រូវការចង់បាន នូវនាងជនបទកល្យាណីណា អ្នកស្គាល់នូវនាងជនបទកល្យាណីនោះថា ជាក្សត្រិយានី ព្រាហ្មណី វេស្សី ឬសុទ្ទីដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ប្រាប់ថា មិនស្គាល់ទេ ជនទាំងឡាយ សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកប្រាថ្នា ចង់បាននូវនាងជនបទកល្យាណីណា អ្នកស្គាល់នូវនាងជនបទកល្យាណីនោះថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ ខ្ពស់ ទាប ឬយ៉ាងកណ្តាល មានសម្បុរខ្មៅ សម្បុរខ្មៅស្រឯម ឬសម្បុរខ្មៅស្រស់ ក្នុងស្រុក ឬនិគម ឬក៏ក្នុងនគរឯណោះ ដូច្នេះដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាង
(១) ស្ត្រីដែលល្អឆ្នើម ក្នុងជនបទ
ID: 636811822637285959
ទៅកាន់ទំព័រ៖