ព្រះត្រៃបិដក ភាគ ១៥
            
        
        
            
            
                
                នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ជនទាំងឡាយ សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកឯងមិនស្គាល់ មិនឃើញនូវស្ត្រីណាហើយ ប្រាថ្នាចង់បាន នូវស្ត្រីនោះដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យដោយពិត។ ម្នាលបោដ្ឋបាទ ពួកសមណព្រាហ្មណ៍ណា ដែលនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកសមណព្រាហ្មណ៍ណា ដែលមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅ តថាគត ចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តីសុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ទៅដូច្នេះ ពិតមែនឬ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ប្តេជ្ញាថា ករុណា ពិតមែន តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ 
            
            
         
        
            
                ID: 636811822881689938 
                
            
            
                ទៅកាន់ទំព័រ៖