ព្រះត្រៃបិដក ភាគ ១៥

យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​បានដឹង​ ​បានឃើញ​ថា​ ​លោក​មាន​សេចក្តី​សុខ​តែ​ម្យ៉ាងដែរ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនដឹង​ ​មិនឃើញ​ទេ​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​ ​ចាំ​បាន​នូវ​ខ្លួន​ ​ដែល​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​អស់​យប់​មួយ​ ​ថ្ងៃមួយ​ ​ឬ​អស់​ត្រឹមតែ​កន្លះ​យប់​ ​កន្លះ​ថ្ងៃ​ ​ដូច្នេះ​ដែរ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនមែនទេ​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​ស្គាល់​ថា​ ​នេះ​ជាម​គ្គ​ ​នេះ​ជា​បដិបទា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ ​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​ដូច្នេះ​ដែរ​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ឆ្លើយ​ថា​ ​មិន​ស្គាល់​ទេ​ ​តថាគត​ ​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បានឮ​សំឡេង​ ​របស់​ពួក​ទេវតា​ ​ដែល​កើត​ក្នុង​លោក​ ​ដែល​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​ ​និយាយប្រាប់​ថា​ ​នែ​គ្នាយើង​ទាំងឡាយ​ ​ចូរ​អ្នកប្រតិបត្តិ​ដោយ​ល្អ​ទៅ​ ​នែ​គ្នាយើង​ទាំងឡាយ​ ​ចូរ​អ្នកប្រតិបត្តិ​ដោយ​ត្រង់​ទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​ដែល​មាន​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636811823116493368
ទៅកាន់ទំព័រ៖