ព្រះត្រៃបិដក ភាគ ១៥
ឬត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា ម្នាលគ្នាយើងទាំងឡាយ អ្នកទាំងឡាយ ចូរអ្នកប្រតិបត្តិដោយល្អទៅ ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខតែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើពួកយើង ប្រតិបត្តិយ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគត សួរដូច្នេះហើយ ឆ្លើយថា ទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ។
ID: 636811823897518040
ទៅកាន់ទំព័រ៖