ព្រះត្រៃបិដក ភាគ ១៥

 [​១០៥​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​សំដែងធម៌​ ​ដើម្បីឲ្យ​លះបង់​នូវ​ការបាន​ឱឡារិក​អត្តភាព​ចេញ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​(​១​)​ ​ទាំងឡាយ​ ​ពួក​អ្នក​នឹង​លះបង់​បាន​ ​វោ​ទា​និ​យ​ធម៌​(​២​)​ ​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​អ្នក​ទាំងឡាយ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​នៅ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រសិនបើ​អ្នកមាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​បុគ្គល​នឹង​លះបង់​បាន​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​បាន​ ​បុគ្គល​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​ឥរិយាបថ​នៅ​ ​តែ​ការសម្រេច​ឥរិយាបថ​នៅ​ ​រមែង​នាំមក​នូវ​សេចក្តី​លំបាក​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​មិន​គួរ​យល់ឃើញ​ដំណើរ​នុ៎ះ​ ​យ៉ាងនេះ​ឡើយ​។​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ផង​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​អកុសល​ចិ​ត្តុ​ប្បា​ទ១២​។​ ​(​២​)​ ​បាន​ដល់​សមថៈ​ ​និង​វិបស្សនា​។​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636811824803889882
ទៅកាន់ទំព័រ៖