ព្រះត្រៃបិដក ភាគ ១៥
ឡើងផង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ ឯបាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏នឹងកើតមានឡើង។
[១០៦] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវមនោមយអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយនឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយ នឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញនឹងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តឥរិយាបថ
ID: 636811825067574964
ទៅកាន់ទំព័រ៖