ព្រះត្រៃបិដក ភាគ ១៥
តែការសម្រេចឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក។ ម្នាលបោដ្ឋបាទ អ្នកមិនគួរយល់ឃើញដំណើរនុ៎ះ យ៉ាងនេះឡើយ។ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅផង វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងផង (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏កើតមានឡើង។
[១០៧] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវអរូបអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថនៅ។ (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ និងការសម្រេចឥរិយាបថ នៅជាសុខ ក៏កើតមានឡើង។
[១០៨] ម្នាលបោដ្ឋបាទ ប្រសិនបើពួកជនដទៃ សួរយើងយ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ
ID: 636811825361061750
ទៅកាន់ទំព័រ៖