ព្រះត្រៃបិដក ភាគ ១៥
នោះ តើដូចម្តេច។ (សេចក្តីបំប្រួញដូចគ្នានឹងន័យមុននោះដែរ) អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង។បេ។ នឹងសម្រេចឥរិយាបថនៅ ដូច្នេះ ដើម្បីលះបង់នូវការបាននូវអរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់ព្រះអង្គ) ប្រកបដោយសេចក្តីអស្ចារ្យដោយពិត។
[១១០] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរសធ្វើជណ្តើរ បម្រុងនឹងឡើងកាន់ប្រាសាទ ដាក់ខាងក្រោមប្រាសាទនោះឯង ពួកជនសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬទិសខាងត្បូង ទិសខាងលិច ឬទិសខាងជើង ជាប្រាសាទខ្ពស់ទាប
ID: 636811825888971945
ទៅកាន់ទំព័រ៖