ព្រះត្រៃបិដក ភាគ ១៥
ហើយ ឥឡូវគង់នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ព្រះសមណគោតម ជាភ្ញៀវរបស់យើងហើយ ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ដោយហេតុនេះហើយ បានជាមិនគួរឲ្យព្រះសមណគោតមដ៏ចំរើននោះ ចូលមករកយើងទេ ពួកយើងទេតើ ទើបគួរនឹងចូលទៅរកព្រះគោតមដ៏ចំរើននោះវិញ ខ្ញុំដឹងគុណ (ដែលគួរសរសើរ) របស់ព្រះសមណគោតម ត្រឹមតែប៉ុណ្ណេះឯង តែព្រះគោតមដ៏ចំរើននោះ មិនមែនមានគុណដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតមដ៏ចំរើននោះ មានគុណ នឹងរាប់ នឹងប្រមាណពុំបានឡើយ។
ID: 636811777942539566
ទៅកាន់ទំព័រ៖