ព្រះត្រៃបិដក ភាគ ១៥
ឬយ៉ាងកណ្តាល ដូច្នេះដែរឬ។ បើបុរសនោះប្រាប់ពួកជនយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ខ្ញុំធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា ដាក់ខាងក្រោមប្រាសាទនោះឯង។ ម្នាលបោដ្ឋបាទ អ្នកសំគាល់ នូវសេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ សំដីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ សំដីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដោយពិត។ ម្នាលបោដ្ឋបាទ បើពួកដទៃសួរពួកយើងយ៉ាងនេះថា ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវឱឡារិកអត្តភាពនោះ តើដូចម្តេច។បេ។ ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវមនោមយអត្តភាពនោះតើដូចម្តេច។ ម្នាលអ្នកទាំងឡាយមានអាយុ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈពេញលេញ និងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេចឥរិយាបថ នៅដូច្នេះ ដើម្បីលះបង់នូវការបាននូវអរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច។ យើង កាលដែលជនទាំងនោះ សួរយ៉ាងនេះហើយ
ID: 636811826127985616
ទៅកាន់ទំព័រ៖