ព្រះត្រៃបិដក ភាគ ១៥

 [​១១៣​]​ ​ម្នាល​ចិត្តៈ​ ​បើ​ជន​ទាំងឡាយ​ ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​ការបាន​នូវ​អតីត​អត្តភាព​ណា​ ​របស់​អ្នក​ ​ការបាន​នូវ​អត្តភាព​នោះ​ ​របស់​អ្នក​ ​ជាស​ភាវៈ​ពិត​ ​ចំណែក​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​ការ​សូន្យ​ទទេ​ ​ការបាន​នូវ​អនាគត​អត្តភាព​ណា​ ​របស់​អ្នក​ ​ការបាន​នូវ​អត្តភាព​នោះ​ ​របស់​អ្នក​ ​ជាស​ភាវៈ​ពិត​ ​ចំណែក​អតីត​ ​និង​បច្ចុប្បន្ន​ ​ជា​ការ​សោះសូន្យ​ទទេ​ ​ការបាន​នូវ​បច្ចុប្បន្ន​អត្តភាព​ណា​ ​របស់​អ្នក​ក្នុង​កាល​ឥឡូវនេះ​ ​ការបាន​នូវ​អត្តភាព​នោះ​ ​របស់​អ្នក​ ​ជាស​ភាវៈ​ពិត​ ​ឯ​អតីត​ ​និង​អនាគត​ ​ជា​ការ​សោះសូន្យ​ទទេ​ឬ​ ​ម្នាល​ចិត្តៈ​ ​កាលដែល​គេ​សួរ​យ៉ាងនេះ​ហើយ​ ​តើ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​ការបាន​នូវ​អតីត​អត្តភាព​ណា​ ​របស់​អ្នក​ ​ការបាន​នូវ​អត្តភាព​នោះ​ ​របស់​អ្នក​ ​ជាស​ភាវៈ​ពិត​ ​ចំណែក​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​ការ​សោះសូន្យ​ទទេ​ ​ការបាន​នូវ​អនាគត​អត្តភាព​ណា​ ​របស់​អ្នក​ ​ការបាន​នូវ​អត្តភាព​នោះ
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636811827113822002
ទៅកាន់ទំព័រ៖