ព្រះត្រៃបិដក ភាគ ១៥
របស់អ្នក ជាសភាវៈពិត ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់អ្នក ក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់អ្នក ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះថា ការបាននូវអតីតអត្តភាពណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអនាគត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគតអត្តភាពណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអតីត និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវបច្ចុប្បន្នអត្តភាពណា របស់ខ្ញុំ ក្នុងកាលឥឡូវនេះ ការបាននូវអត្តភាពនោះ របស់ខ្ញុំ ជាសភាវៈពិត ឯអតីត និងអនាគត ជាការសោះសូន្យទទេ បពិត្រព្រះអង្គដ៏ចំរើន កាលដែលគេសួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។
[១១៤] ម្នាលចិត្តៈ យ៉ាងនោះឯងហើយ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវ
ID: 636811827376657036
ទៅកាន់ទំព័រ៖