ព្រះត្រៃបិដក ភាគ ១៥

មនោ​មយ​អត្តភាព​ ​ទាំង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​អរូប​អត្តភាព​ ​ក្នុង​សម័យ​នោះ​ ​ដល់​នូវ​ការរាប់​ថា​ ​បាន​ត្រឹមតែ​ឱឡារិក​អត្តភាព​ប៉ុណ្ណោះ​ ​ម្នាល​ចិត្តៈ​ ​ការបាន​នូវ​ ​មនោ​មយ​អត្តភាព​។​បេ​។​ ​ម្នាល​ចិត្តៈ​ ​ការបាន​នូវ​ ​អរូប​អត្តភាព​ ​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​ក៏​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​ឱឡារិក​អត្តភាព​ ​ទាំង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​មនោ​មយ​អត្តភាព​ទេ​ ​ក្នុង​សម័យ​នោះ​ ​ដល់​នូវ​ការរាប់​ថា​ ​បាន​ត្រឹមតែ​អរូប​អត្តភាព​ប៉ុណ្ណោះ​។​ ​ម្នាល​ចិត្តៈ​ ​ប្រៀប​ដូច​ទឹកដោះស្រស់​ ​(​កើត​)​ ​អំពី​មេគោ​ ​ទឹកដោះជូរ​ ​(​កើត​)​ ​អំពី​ទឹកដោះស្រស់​ ​ទឹកដោះខាប់​ ​(​កើត​)​ ​អំពី​ទឹកដោះជូរ​ ​ទឹកដោះ​រាវ​ ​(​កើត​)​ ​អំពី​ទឹកដោះខាប់​ ​ទឹកដោះថ្លា​ ​(​កើត​)​ ​អំពី​ទឹកដោះ​រាវ​ ​ទឹកដោះស្រស់​ ​មាន​ក្នុង​សម័យ​ណា​ ​សម័យ​នោះ​ ​មិនដល់​នូវ​ការរាប់​ថា​ ​ទឹកដោះជូរ​ ​មិនដល់​នូវ​ការរាប់​ថា​ ​ទឹកដោះខាប់​ ​មិនដល់​នូវ​ការរាប់​ថា​ ​ទឹកដោះ​រាវ​ ​មិនដល់​នូវ​ការរាប់​ថា​ ​ទឹកដោះថ្លា​ ​ដល់​នូវ​ការរាប់​ថា​ ​ត្រឹមតែ​ទឹកដោះស្រស់​ប៉ុណ្ណោះ​។​ ​សម័យ​ណា​ ​ជា​ទឹកដោះជូរ​។​ ​ជា​ទឹកដោះខាប់​។​ ​ជា​ទឹកដោះ​រាវ​។​ ​ជា​ទឹកដោះថ្លា​ ​សម័យ​នោះ​ ​មិនដល់​នូវ​ការរាប់​ថា​ ​ទឹកដោះស្រស់
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636811827595439549
ទៅកាន់ទំព័រ៖