ព្រះត្រៃបិដក ភាគ ១៥
មិនដល់នូវការរាប់ថា ទឹកដោះជូរ មិនដល់នូវការរាប់ថា ទឹកដោះខាប់ មិនដល់នូវការរាប់ថា ទឹកដោះរាវ ក្នុងសម័យនោះ ដល់នូវការរាប់ ត្រឹមតែថាទឹកដោះថ្លាប៉ុណ្ណោះ។ ម្នាលចិត្តៈ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាព មិនដល់នូវការរាប់ថា បាននូវអរូបអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែឱឡារិកអត្តភាពប៉ុណ្ណោះ។ ម្នាលចិត្តៈ ការបាននូវ មនោមយអត្តភាព។បេ។ ការបាននូវអរូបអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព មិនដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាពប៉ុណ្ណោះ ក៏យ៉ាងនោះឯង។ ម្នាលចិត្តៈ សំដីទាំងនេះឯង ជាឈ្មោះសម្រាប់លោក ជាភាសាសម្រាប់លោក ជាវោហាររបស់លោក ជាបញ្ញត្តិក្នុងលោក តថាគត រមែងពោលដែរ តែមិនប៉ះពាល់ដោយសេចក្តីប្រកាន់ទេ។
ID: 636811827820592427
ទៅកាន់ទំព័រ៖