ព្រះត្រៃបិដក ភាគ ១៥
[១១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះមានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់សរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះទៅ។ ចំណែកខាងចិត្តហត្ថិសារីបុត្ត ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចគេបើកនូវរបស់ដែលកំបាំង។បេ។ ទ្រោលបំភ្លឺប្រទីប ដោយគិតថា មនុស្សមានភ្នែកភ្លឺ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ប្រកាស ដោយអនេកបរិយាយ ក៏យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបានបព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ចិត្តហត្ថិសារីបុត្ត ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ចិត្តហត្ថិសារីបុត្តដ៏មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ដោះខ្លួន ចេញចាកពួក ជាបុគ្គលតែម្នាក់ឯង ឥតមាន
ID: 636811828056895943
ទៅកាន់ទំព័រ៖