ព្រះត្រៃបិដក ភាគ ១៥
សេចក្តីប្រមាទឡើយ ព្យាយាមដុតកិលេស បញ្ជូនចិត្តឲ្យបែរទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវអនុត្តរធម៌នោះ ជាទីបំផុត នៃមគ្គព្រហ្មចរិយៈ ក្នុងបច្ចុប្បន្ន មិនយូរប៉ុន្មាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ ក៏បានអប់រំហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចដទៃក្រៅពីនេះទៅទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។
ចប់ បោដ្ឋបាទសូត្រ ទី៩។
ID: 636811828340382158
ទៅកាន់ទំព័រ៖