ព្រះត្រៃបិដក ភាគ ១៥

 [​៦​]​ ​លុះ​កូដ​ទន្ត​ព្រាហ្មណ៍​និយាយ​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​និយាយ​ពាក្យ​នុ៎ះ​ ​នឹង​កូដ​ទន្ត​ព្រាហ្មណ៍​ថា​ ​អម្បាលយ៉ាង​លោក​កូដ​ទន្តៈ​ ​ម្តេច​គង់​ពោល​សរសើរគុណ​ព្រះសមណគោតម​ ​ទោះបី​ព្រះសមណគោតម​ដ៏​ចំរើន​ ​គង់នៅ​ក្នុង​ទី​ប្រមាណ១០០យោជន៍​ ​អំពី​ទីនេះ​ក្តី​ ​គួរណាស់តែ​កុលបុត្រ​ដែល​មាន​សទ្ធា​ ​រក​ស្បៀង​យក​ទៅតាម​ផ្លូវ​ ​ដើម្បីនឹង​ទៅ​គាល់​ឲ្យបាន​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​និយាយ​គ្នា​ថា​ ​នែ​គ្នាយើង​ ​បើ​ដូច្នោះ​ ​យើង​ទាំងអស់គ្នា​ ​នឹង​ចូល​ទៅ​គាល់​ព្រះសមណគោតម​។​ ​គ្រានោះ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ព្រមដោយ​ពួក​ព្រាហ្មណ៍​ច្រើន​នាក់​ ​ក៏​ចូល​ទៅកាន់​អម្ពល​ដ្ឋិ​កា​ឱទ្យាន​ ​សំដៅ​ទៅត្រង់​ទី​ដែល​ព្រះមានព្រះភាគ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ព្រាហ្មណ៍​ ​គហបតី​អ្នក​ស្រុក​ខានុ​មត្តៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ស៊ប់​ហើយ​ ​ពួក​ខ្លះ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ក៏​ពោល​ពាក្យ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636811778197424144
ទៅកាន់ទំព័រ៖