ព្រះត្រៃបិដក ភាគ ១៥

សុភ​សូត្រ​ ​ទី១០​


 [​១១៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ទៅ​ហើយ​ ​មិនទាន់​យូរប៉ុន្មាន​(​១​)​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ក្នុង​ជេតវនារាម​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ជិត​ក្រុង​សាវត្ថី​។​
 ​[​១១៧​]​ ​សម័យ​នោះ​ឯង​ ​សុភ​មាណព​ ​ជា​កូន​នៃ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​សាវត្ថី​ ​ដោយ​កិច្ច​ឯណា​នីមួយ​។​ ​លំដាប់នោះ​ ​សុភ​មាណព​ ​ជា​កូន​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ហៅ​មាណព​ម្នាក់​មក​ថា​ ​ម្នាល​មាណព​ ​ឯង​ចូរ​មកនេះ​ ​ឯង​ចូរ​ទៅ​រក​ព្រះ​សមណៈ​ ​ឈ្មោះ​អានន្ទ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​សួរ​នូវ​អាការ​មាន​អាពាធ​តិច​ ​មាន​រោគ​តិច​ ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​មាន​កម្លាំង​ ​នៅជា​សុខសប្បាយ​ ​នឹង​ព្រះ​សមណៈ​ ​ឈ្មោះ​អានន្ទ​ ​តាម​ពាក្យ​របស់​អញ​ថា​ ​សុភ​មាណព​ ​ជា​កូន​តោ​ទេយ្យ​ព្រាហ្មណ៍​ ​ផ្តាំឲ្យ​សួរ​នូវ​អាការ​មាន​អាពាធ​តិច​ ​មាន​រោគ​តិច​ ​ក្រោក​ទៅមក​ ​បាន​រហ័សរហួន​ ​និង​កម្លាំង​ ​និង​អាការ​នៅជា​សុខសប្បាយ​ ​ចំពោះ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​រួចហើយ​ ​ឯង​ចូរ​និមន្ត​ថា​ ​សូម​ព្រះ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ទៅ​បាន​ជាង១ខែ​។​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636811828760316176
ទៅកាន់ទំព័រ៖