ព្រះត្រៃបិដក ភាគ ១៥
អានន្ទជាម្ចាស់ អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តមកកាន់ទីលំនៅរបស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន។ មាណពនោះ ទទួលពាក្យសុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា បាទ អ្នកម្ចាស់ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលស្នើសេចក្តីនេះ នឹងព្រះអានន្ទមានអាយុថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ សួរនូវអាការមិនមានអាពាធ មិនមានរោគ ក្រោកទៅមកបានរហ័សរហួន កម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទជាម្ចាស់ រួចហើយឲ្យនិមន្តយ៉ាងនេះថា សូមព្រះអានន្ទដ៏ចំរើន អាស្រ័យនូវសេចក្តីអនុគ្រោះ និមន្តទៅកាន់លំនៅរបស់សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន។
[១១៨] កាលមាណព ពោលពាក្យយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មានថេរវាចាដូច្នេះ ទៅនឹងមាណពនោះថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិតថ្ងៃនេះ យើងបានឆាន់
ID: 636811829154908746
ទៅកាន់ទំព័រ៖