ព្រះត្រៃបិដក ភាគ ១៥

ថ្នាំ​ខ្លះទៅ​ហើយ​ ​បើ​ដូច្នោះ​ ​ចាំ​យើង​ពិចារណា​ ​នូវ​កាល​ ​និង​សម័យ​សិន​ ​ហើយ​សឹម​ទៅ​ក្នុង​ថ្ងៃស្អែក​។​ ​មាណព​នោះ​ ​ទទួលពាក្យ​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ករុណា​លោកម្ចាស់​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​រក​សុភ​មាណព​ ​ជា​កូន​តោ​ទេយ្យ​ព្រាហ្មណ៍​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​សុភ​មាណព​ ​ជា​កូន​តោ​ទេយ្យ​ព្រាហ្មណ៍​ថា​ ​ខ្ញុំ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​ចំរើន​នោះ​ ​តាម​ពាក្យ​របស់​អ្នក​រួចហើយ​ថា​ ​សុភ​មាណព​ ​ជា​កូន​តោ​ទេយ្យ​ព្រាហ្មណ៍​សូរ​នូវ​អាការ​មិន​មាន​អាពាធ​ ​មិន​មាន​រោគ​ ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​និង​កំឡាំង​ ​និង​អាការ​នៅជា​សុខសប្បាយ​ ​ចំពោះ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ហើយ​និមន្ត​យ៉ាងនេះ​ថា​ ​សូម​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​និមន្ត​ទៅកាន់​លំនៅ​សុភ​មាណព​ ​ជា​កូន​តោ​ទេយ្យ​ព្រាហ្មណ៍​ឲ្យ​ទាន​ ​បពិត្រ​អ្នក​ម្ចាស់​ ​កាលដែល​ខ្ញុំ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​សមណៈ​អានន្ទ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ថា​ ​ម្នាល​មាណព​ ​កាល​នេះ​មិន​គួរ​ ​(​នឹង​ទៅ​ទេ​)​ ​ដ្បិត​ថ្ងៃនេះ​ ​យើង​បាន​ឆាន់​ថ្នាំ​ខ្លះទៅ​ហើយ​ ​បើ​ដូច្នោះ​ ​ចាំ​យើង​ពិចារណា​ ​នូវ​កាល​ ​និង​សម័យ​សិន​ ​ហើយ​សឹម​ទៅ​ក្នុង​ថ្ងៃស្អែក​ ​បពិត្រ​អ្នក​ម្ចាស់​ ​ព្រះ​អានន្ទ​ដ៏​ចំរើន​នោះ​ ​បាន​ធ្វើ​ឱកាស​ ​ដើម្បី​និមន្ត​មក​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ដោយ​កិច្ច​ណា​ ​កិច្ច​នេះ​ ​ខ្ញុំ​បាន​ធ្វើស​ម្រេច​ហើយ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636811829422234036
ទៅកាន់ទំព័រ៖