ព្រះត្រៃបិដក ភាគ ១៥

ទាំងឡាយ​នោះ​ ​ដូចម្តេច​ខ្លះ​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​ ​ក្នុង​ធម៌​ដូចម្តេច​ខ្លះ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​មាណព​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​បាន​ពោល​សរសើរ​ខន្ធ៣យ៉ាង​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​ ​ក្នុង​ខន្ធ​ទាំង៣យ៉ាង​នុ៎ះ​ ​ខន្ធ​ទាំង៣យ៉ាងនោះ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​អរិយ​សីលក្ខន្ធ១​ ​អរិយ​សមា​ធិ​ក្ខន្ធ១​ ​អរិយ​បញ្ញា​ខន្ធ១​ ​ម្នាល​មាណព​ ​ព្រះមានព្រះភាគ​នោះ​ ​ព្រះអង្គ​បាន​ពោល​សរសើ​ខន្ធ​ទាំង៣យ៉ាងនេះ​ឯង​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​ ​ក្នុង​ខន្ធ​ទាំង៣យ៉ាងនេះ​។​
 [​១២០​]​ ​សុភ​មាណព​ទូល​សួរ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​អរិយ​សីលក្ខន្ធ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ទ្រង់​បាន​ពោល​សរសើរ​ហើយ​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​មាណព​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ​ ​បាន​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​។​បេ​។​ ​ព្រះ​អង្គ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ប្រកាស​ព្រហ្មចរិយ​ធម៌​ដ៏​បរិសុទ្ធ​។​ ​គហបតី​ក្តី​ ​កូន​របស់​គហបតី​ក្តី​ ​ឬបុគ្គល​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636811829940063654
ទៅកាន់ទំព័រ៖