ព្រះត្រៃបិដក ភាគ ១៥

បរិបូណ៌​ដោយ​សីល​ ​រក្សា​នូវ​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​ប្រកបដោយ​សតិសម្បជញ្ញៈ​ ​ជា​អ្នក​សន្តោស​។​
 [​១២១​]​ ​ម្នាល​មាណព​ ​ចុះ​ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សីល​ ​តើ​ដូចម្តេច​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​ជា​អ្នកមាន​គ្រឿង​វាយ​សំពង​ ​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មានចិត្ត​អាណិតអាសូរ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​។​ ​ម្នាល​មាណព​ ​ភិក្ខុ​លះបង់​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​ជា​អ្នកមាន​គ្រឿង​វាយ​សំពង​ ​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មានចិត្ត​អាណិតអាសូរ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ដោយ​អំពើ​ណា​ ​អំពើ​នេះឯង​ ​ជា​សីល​របស់​ភិក្ខុ​នោះ​ ​(​សីល​ទាំងពួង​ក្រៅអំពី​នោះ​ ​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​ផង​ចុះ​)​។​បេ​។​
 [​១២២​]​ ​មួយ​យ៉ាង​ទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636811830500475708
ទៅកាន់ទំព័រ៖