ព្រះត្រៃបិដក ភាគ ១៥
តែសមណព្រាហ្មណ៍ទាំងនោះ តែងចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេច។ គឺវិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ វិធីធ្វើប្រយោគមន្ត ដែលបុគ្គលនៅក្នុងភូមិ ផ្ទះគួររៀនខ្លះ វិធីធ្វើមនុស្សខ្ទើយ ឲ្យដូចជាមនុស្សប្រុសខ្លះ វិធីធ្វើមនុស្សប្រុស ឲ្យដូចជាមនុស្សខ្ទើយខ្លះ វិធីសង់ផ្ទះ លើទីដីដែលមិនធ្លាប់បានធ្វើខ្លះ វិធីធ្វើពលីកម្ម ចំពោះសំណង់ផ្ទះខ្លះ វិធីជំរះមុខឲ្យស្អាត ដោយទឹកខ្លះ វិធីស្រោចទឹកបង្កក់ប្រសិទ្ធិ៍ឲ្យជនដទៃខ្លះ វិធីបូជាភ្លើងខ្លះ វិធីផ្សំថ្នាំក្អកខ្លះ វិធីផ្សំថ្នាំបញ្ចុះខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងលើ មានប្រមាត់ជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោម មានបំពង់បស្សាវៈជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាល នាំចេញនូវស្លេស្មជាដើមខ្លះ វិធីស្លប្រេងបន្តក់ត្រចៀកខ្លះ វិធីស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ វិធីផ្សំថ្នាំសម្រាប់ហិតខ្លះ វិធីផ្សំថ្នាំសម្រាប់បន្តក់ភ្នែកខ្លះ វិធីផ្សំថ្នាំត្រជាក់សម្រាប់លាបភ្នែកខ្លះ វិធីធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ វិធីធ្វើកម្មរបស់ពេទ្យវះខ្លះ វិធីធ្វើពេទ្យរក្សាកូនក្មេងខ្លះ វិធីឲ្យកំឡាំងថ្នាំក្រោយ ដល់ថ្នាំមុនខ្លះ វិធីលាងថ្នាំដើម
(១) ចេញខ្លះ។ ភិក្ខុវៀរស្រឡះ ចាកការចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលមាណព ដូចជាសមណព្រាហ្មណ៍
(១) អដ្ឋកថា ថា កាលបើមានរោគដំបៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដំបៅនោះ កាលបើដំបៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ។
ID: 636811830825774314
ទៅកាន់ទំព័រ៖