ព្រះត្រៃបិដក ភាគ ១៥

ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ ​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​វិធី​បន់ស្រន់​ខ្លះ​ ​វិធី​លាបំណន់​ខ្លះ​។​បេ​។​ ​វិធី​លាង​ថ្នាំ​ដើម​ចេញ​ខ្លះ​។​ ​ភិក្ខុ​វៀរ​ស្រឡះ​ ​ចាក​ការ​ចិញ្ចឹមជីវិត​ខុស​ ​ព្រោះតែ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​ ​ដោយ​ប្រការ​ដូច្នេះ​ ​ដោយ​អំពើ​ណា​ ​អំពើ​នេះឯង​ ​ជា​សីល​របស់​ភិក្ខុ​នោះ​ដែរ​។​ ​ម្នាល​មាណព​ ​ភិក្ខុ​នោះ​ឯង​ ​បាន​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ហើយ​ ​រមែង​មិនឃើញ​នូវ​ភ័យ​ ​អំពី​ទីណា​មួយ​ ​ដែល​កើតអំពី​សេចក្តី​សង្រួម​ក្នុង​សីល​ឡើយ​។​ ​ម្នាល​មាណព​ ​ប្រៀប​ដូច​ព្រះ​បរម​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ជា​ស្តេច​ហើយ​ ​បាន​កំចាត់​បង់​នូវ​សត្រូវ​អស់ហើយ​ ​រមែង​មិនឃើញ​នូវ​ភ័យ​ ​អំពី​ទីណា​មួយ​ ​ដែល​កើតអំពី​សត្រូវ​ឡើយ​ ​ដូចម្តេច​មិញ​ ​ម្នាល​មាណព​ ​ភិក្ខុ​ដែល​បាន​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ហើយ​ ​រមែង​មិនឃើញ​នូវ​ភ័យ​ ​អំពី​ទីណា​មួយ​ឡើយ​ ​ដែល​កើតអំពី​សេចក្តី​សង្រួម​ ​ក្នុង​សីល​ ​ដូច្នោះឯង​។​ ​ភិក្ខុ​នោះ​ ​ប្រកប​ព្រមដោយ​អរិយ​សីលក្ខន្ធ​នេះ​ហើយ​ ​រមែង​ទទួល​សេចក្តី​សុខ​ ​ឥតមាន​ទោស​ ​ក្នុង​សន្តាន​នៃ​ខ្លួន​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ជា​អ្នក​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636811831067178121
ទៅកាន់ទំព័រ៖