ព្រះត្រៃបិដក ភាគ ១៥

 [​១២៣​]​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​អរិយ​សមា​ធិ​ក្ខន្ធ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​បាន​ពោល​សរសើរ​ហើយ​ ​ទាំង​បាន​ណែនាំ​ប្រជុំជន​នេះ​ ​ឲ្យ​តាំងនៅ​ ​ឲ្យ​ប្រតិស្ឋាន​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​មាណព​ ​ចុះ​ភិក្ខុ​ជា​អ្នករក្សា​នូវ​ទ្វារ​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​មាណព​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឃើញ​នូវ​រូបារម្មណ៍​ ​ដោយ​ចក្ខុ​ហើយ​ ​តែ​មិនបាន​កួច​កាន់​នូវ​និមិត្ត​ ​មិនបាន​កួច​កាន់​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែង​ជាប់​តាម​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​នូវ​ចក្ខុន្ទ្រិយ​នោះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​នូវ​ចក្ខុន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ចក្ខុន្ទ្រិយ​នោះ​ ​រក្សា​នូវ​ចក្ខុន្ទ្រិយ​ ​ដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្ទ្រិយ​។​ ​បានឮ​សម្លេង​ដោយ​ត្រចៀក​ហើយ​។​បេ​។​ ​បានធុំក្លិនដោយ​ច្រមុះ​ហើយ​។​ ​បាន​ទទួល​រស​ដោយ​អណ្តាត​ហើយ​។​ ​បាន​ពាល់ត្រូវ​នូវ​ផោដ្ឋព្វារម្មណ៍​ ​ដោយ​កាយ​ហើយ​។​ ​បានដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ហើយ​ ​តែ​មិន​កួច​កាន់​នូវ​និមិត្ត​ ​មិន​កួច​កាន់​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ ​តែង​ជាប់​តាម​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​នូវ​មនិន្ទ្រិយ​នោះ​ ​ព្រោះ​ហេតុ​មិន​សង្រួម​នូវ​មនិន្ទ្រិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​មនិន្ទ្រិយ​នោះ​ ​រក្សា​នូវ​មនិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្ទ្រិយ​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636811831566276668
ទៅកាន់ទំព័រ៖