ព្រះត្រៃបិដក ភាគ ១៥

សម្រេច​។​ ​បុរស​នោះ​ ​បាន​សង​ទ្រព្យ​ជាដើម​បំណុល​ចាស់​រួច​ ​ឯ​ទ្រព្យ​ដែល​ចំណេញ​របស់​បុរស​នោះ​ ​ក៏​មាន​សល់​នៅ​ច្រើន​ ​ល្មម​ចិញ្ចឹម​ប្រពន្ធ​ ​(​កូន​)​បាន​។​ ​ទើប​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលពីមុន​ ​អាត្មាអញ​ ​បាន​យក​ទ្រព្យ​ជា​បំណុល​ ​មក​ប្រកបការងារ​ទាំងឡាយ​ ​ឯកា​រងា​រទាំង​នោះ​ ​របស់​អាត្មាអញ​ ​បានសម្រេច​ ​អាត្មាអញ​សោត​ ​ក៏បាន​សង​ទ្រព្យ​ជាដើម​បំណុល​ចាស់​អស់ហើយ​ ​ទាំង​ទ្រព្យ​ដែល​ចំណេញ​របស់​អាត្មាអញ​ ​ក៏​មាន​សល់​នៅ​ច្រើន​ ​ល្មម​ចិញ្ចឹម​ប្រពន្ធ​ ​(​កូន​)​បាន​។​ ​បុរស​នោះ​ ​គប្បី​បាន​នូវ​បាមោជ្ជៈ​ ​គឺ​សេចក្តី​រីករាយ​ ​គប្បី​បាន​នូវ​សេចក្តី​សោមនស្ស​ ​មានទ្រព្យ​ដែល​ចំណេញ​នោះ​ជាហេតុ​។​ ​ម្នាល​មាណព​ ​មួយទៀត​ ​ដូចជា​បុរស​ដែល​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខវេទនា​ ​មាន​ជំងឺ​ធ្ងន់​ ​បរិភោគ​អាហារ​ក៏​មិនបាន​ ​ទាំង​កម្លាំង​ក្នុង​ខ្លួន​ ​ក៏​មិន​មាន​។​ ​លុះ​សម័យ​ជា​ខាងក្រោយ​មក​ ​បុរស​នោះ​ឯង​ ​បាន​ជាសះស្បើយ​ ​អំពី​អាពាធ​នោះ​ ​បរិភោគ​អាហារ​ក៏បាន​ ​ទាំង​កម្លាំង​ក្នុង​ខ្លួន​ក៏​មាន​។​ ​ទើប​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលពីមុន​ ​អាត្មាអញ​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​វេទនា​ ​មាន​ជម្ងឺធ្ងន់​ ​បរិភោគ​អាហារ​ ​ក៏​មិនបាន​ ​ទាំង​កម្លាំង​ក្នុង​ខ្លួន​ ​ក៏​មិន​មាន​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​បាន​ជាសះស្បើយ​ ​អំពី​អាពាធ​នោះ​ហើយ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636811832792256790
ទៅកាន់ទំព័រ៖