ព្រះត្រៃបិដក ភាគ ១៥

ប្រព្រឹត្តទៅ​តាមអំពើចិត្ត​របស់​បុគ្គល​ដទៃ​ ​ទៅ​ទីណា​ ​តាម​សេចក្តី​ពេញចិត្ត​ខ្លួន​មិនបាន​ឡើយ​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​រួច​អំពី​ភាវៈ​នៃ​ខ្លួន​ជា​ទាសៈ​គេ​ហើយ​ ​ជា​អ្នកធ្វើការ​ងារ​អ្វីមួយ​ ​តាមអំពើចិត្ត​របស់​ខ្លួន​បាន​ ​មិន​ប្រព្រឹត្តទៅ​តាមអំពើចិត្ត​របស់​បុគ្គល​ដទៃ​ ​បាន​ជា​អ្នកជា​ ​ទៅ​ទីណា​ ​តាម​សេចក្តី​ពេញចិត្ត​ខ្លួន​ក៏បាន​។​ ​បុរស​នោះ​ ​គប្បី​បាន​នូវ​បាមោជ្ជៈ​ ​បាន​នូវ​សេចក្តី​សោមនស្ស​ ​មានការ​រួច​អំពី​ភាវៈ​នៃ​ខ្លួន​ជា​ទាសៈ​គេ​នោះ​ ​ជាហេតុ​។​ ​ម្នាល​មាណព​ ​មួយទៀត​ ​ដូចជា​បុរស​មានទ្រព្យ​ ​មាន​ភោគៈ​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​ដែល​ជា​ផ្លូវ​រក​អាហារ​បាន​ដោយ​ក្រ​ ​ជា​ផ្លូវ​ប្រកបដោយ​ភ័យ​ចំពោះមុខ​។​ ​លុះ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ក៏បាន​ឆ្លងផុត​ ​អំពី​ផ្លូវ​ដាច់ស្រយាល​នោះ​ ​បាន​ដល់ទៅ​ខាងក្នុង​ស្រុក​ ​ដែល​ជាទី​ក្សេម​ ​ឥតមាន​ភិតភ័យ​ ​ដោយ​សួស្តី​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលពីមុន​ ​អាត្មាអញ​សោត​ ​ជា​អ្នកមាន​ទ្រព្យ​ ​មាន​ភោគៈ​ ​បាន​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​ដែល​ជា​ផ្លូវ​រក​អាហារ​បាន​ដោយ​ក្រ​ ​ជា​ផ្លូវ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​បាន​ឆ្លងផុត​អំពី​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​នោះ​ហើយ​ ​បាន​ចូល​មកដល់​ខាងក្នុង​ស្រុក​ ​ដែល​ជាទី​ក្សេម​ ​ឥតមាន​ភិតភ័យ​ ​ដោយ​សួស្តី​។​ ​បុរស​នោះ​ ​ក៏បាន​នូវ​បាមោជ្ជៈ​ ​បាន​នូវ​សេចក្តី​សោមនស្ស​ ​មានការ​ដល់​មក​ខាងក្នុង​ស្រុក​ ​ជាទី​ក្សេម​នោះ​ ​ជាហេតុ​ ​យ៉ាងណាមិញ​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636811833248022859
ទៅកាន់ទំព័រ៖